សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០២នាក់ គេចខ្លួនម្នាក់ឈ្មោះម៉េង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៩ និង០០នាទី ជនសង្ស័យ និងបក្ខពួកបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃ អាយហ្វូនសេវែនផ្លឹស ០១គ្រឿង ពីជនរងគ្រោះពីជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ អាយហ្វូនសេវែនផ្លឹស ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ