សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់ទូរស័ព្ទដៃ

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ សៀន គឹមសៀ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
២- ឈ្មោះ ផា ថុនា ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
៣- ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នាចំនួន០៣នាក់ ឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូនសេវែនផ្លឹស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី ជនជាតិខ្មែរ មុខរបរ សិស្ស។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

សម្ភារៈបន្សល់ទុក៖ ម៉ូតូ០២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GU-4994, ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ទូរសព្ទ័ដៃអាយហ្វូនសេវែនផ្លឹស ប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ