សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវបង្ក្រាប មុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៏សថ្លា ដែលជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានទម្លាក់ចោលទៅលើដី ចំងាយកន្លះម៉ែត្រពីរខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច ពីអត្តសញ្ញាណជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ លុះវេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចបន្តឃាត់ខ្លួនបានឈ្មោះ ថៃ កុសលត្រង់ចំណុចបន្ទប់ជួល លេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់ (ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០១កញ្ចប់ថង់), ទូរស័ព្ឌចំនួន០២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន,សម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ