សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន៦នាក់ ករណីជួញដូរភេទ

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ករណីជួញដូរភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា)
២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា)
៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ (ស្រីម៉ាស្សា)
៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ)
៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ)
៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា)

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ