- សន្តិសុខសង្គម ២៧ មករា ២០២១
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១:៣០នាទី រំលងអាធ្រាត កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៥៣BT ភូមិក្បាល់ទំនប់ សង្កាត់បឹងទំពុនទី២ អំឡុងពេលល្បាតពួនស្ទាក់ ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សរថ្លារ សង្ស័យជាគ្រឿងញៀនចំនួន ០៦កញ្ចាប់ (តូច០៥នឹង០១កញ្ចាប់ថង់ធំ), ម៉ូតូ០១គ្រឿង ម៉ាក់ស្មាស ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS 5886។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៧ មករា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២១ សរុបចំនួន ០១ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០១ នាក់ (ធ្ងន់) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០១ ករណី មូលហេតុ ៖ – មិនប្រកាន់ស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌមានជ័យ : ០១ ករណី
- សន្តិសុខសង្គម ២៦ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ ឃាត់ខ្លួនសង្ស័យម្នាក់ ករណីប្រើប្រាសដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនសង្ស័យម្នាក់ ករណីប្រើប្រាសដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ១២០ ភូមិ ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះព្រុំ សិទ្ធី ភេទ ប្រុស ជាជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់ ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅមណ្ឌលជាតិស្តានិតិសប្បទារ អ្នកញៀនគ្រឿងញៀន៕
- សន្តិសុខសង្គម ២៦ មករា ២០២១
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី២៦ ខែ មករា ឆាំ្ន២០២១ វេលាម៉ោង១២:៤០នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន អំឡុងពេលល្បាតត្រួតពិនិត្យ បង្ការ ទប់ស្កាត់ ការពារ រាល់បទល្មើសផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ នៅចំណុចផ្លូវលេខ២៧១ កែង១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៦ មករា ២០២១
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ២៤Eo ផ្លូវ១១៣ ក្រុមទី៣០ ភូមិ០៤ សង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហ៊ុន លីហុក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរស្នាក់ នៅផ្ទះលេខ១៥z ផ្លូវ៣០០ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុន។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទី ទៀបភ្លឺ ជនសង្ស័យបានដើរចេញពីហូបបាយឆា នៅម្តុំមុខរោងកុនគីរីរម្យ រួចធ្វើដំណើរមកកន្លែងណេតនៅផ្លូវ១១៣ ពេលមកដល់កន្លែងណេត ជនសង្ស័យក៏បានជួបឈ្មោះ អាតឿ នៅមុខហាងណេត ភ្លាមនោះឈ្មោះអាតឿ បានប្រាប់ឲ្យជនសង្ស័យដើរចូលទៅលួចយកម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Smash ពណ៌ខ្មៅ ដែលចតទុកនៅមុខផ្ទះណេត ដោយពុំបានចាក់សោរ។ ក្រោយពេលលួចម៉ូតូបានសម្រេច ក៏បណ្តើរម៉ូតូមកដល់ម្តុំកន្លែងលក់ស៊ុប ជនសង្ស័យក៏បានប្រគល់ម៉ូតូទៅឲ្យឈ្មោះ តឿ […]
- សន្តិសុខសង្គម ២៥ មករា ២០២១
ជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួន
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាត្តិពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ (ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ បន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។ […]
- សន្តិសុខសង្គម ២៤ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥:៤០នាទី ទៀបភ្លឺ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងផ្ទះលេខ ១៣៧៦ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៉ាន សុឃឿន ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ១៣៧៦ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។ ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ […]
- សន្តិសុខសង្គម ២៤ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សា ប្រើដំបងឈើវាយ បណ្ដាលឲ្យរបួសធ្ងន់
នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សា ប្រើដំបងឈើវាយ បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ – ជនរងគ្រោះឈ្មោះ ជឹង នឹង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ ១២ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ – ជនរងគ្រោះឈ្មោះសារុន បូរិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ – ជនសង្ស័យឈ្មោះ គង់ អ៊ុង ហៅ វែង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ […]
- សន្តិសុខសង្គម ២៤ មករា ២០២១
ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣:៣៥នាទី ទៀបភ្លឺ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីលួចម៉ូតូ នៅចំណុចក្រោមផ្ទះលេខ២៥អឺ១ ផ្លូវលេខ៨២ ភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គី រតនៈ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ ករណីលួចម៉ូត កម្លាំងជំនាញផ្នែកយុត្តិធម៌,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ បើកការស្រាវជ្រាវរហូតដល់វេលាម៉ោង១២:៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏រកឃើញម៉ូតូខាងលើ នៅចំណុចច្រកឌឿងហែម ចូលផ្ទះលេខ ៣៥អឺ៣ ផ្លូវលេខ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងឈានដល់ធ្វើការបង្ក្រាបឃាត់ជនសង្ស័យចំនួន ៤នាក់៖ ១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ៤៩ឆ្នាំ។ ២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ។ […]
- សន្តិសុខសង្គម ២៤ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ វត្ថុតាងដកហូត៖ ក្រាមសថ្លា ៥៣កូនថង់តូច និងទូរស័ព្ទដៃ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕