សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចវាយយកទូរស័ព្ទ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចវាយយកទូរស័ព្ទ នៅចំណុចផ្សារស៊ីធីម៉ល។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ អនាមយ័នៅផ្សារស៊ីធីម៉ល។

ជនសង្ស័យឈ្មោះសុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់តុនៅច្បារអំពៅ ស្នាក់នៅផ្ទះលេខ៣៧B ផ្លូវ៣២៦ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៧:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពសំងំលើបង្គន់ នៅក្នុងផ្សារស៊ីធីម៉ល ពេលឃើញជនរងគ្រោះបានចូលក្នុងបន្ទប់ទឹកបត់ជើង ជនសង្ស័យ ក៏បានលោតចូលមកវាយយកទូរស័ព្ទ រួចរត់គេចខ្លួន តែត្រូវសន្តិសុខផ្សារចាប់យកមកទីស្នាក់ការប៉ុស្តិ៍។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ បានសារភាពថាកាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៣:០០នាទី បានសំងំលើបង្គន់ ឃើញមនុស្សស្រីចូលមកបានច្រវាច់ក រួចយកទូរស័ព្ទបានសម្រាច។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនអេចផ្លឺស, ម៉ូតូ១គ្រឿង ម៉ាកBeAT ពណ៍ស ក្រហម ពាក់ផ្លាក់លេខ ១HF៩៦៩៥ ភ្នំពេញ, កាបូប១ ពណ៌ខ្មៅ មានអត្តសញ្ញាណ ១សន្លឹក ថតចំលង​, ទួលណឹវីស១, នាឡិការ១, កូនសោ១ចង្កោម។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ