សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចដោះកញ្ចក់ទ្វារផ្ទះ ប៉ុនប៉ងចូលយកទ្រព្យសម្បត្តិ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចដោះកញ្ចក់ទ្វារផ្ទះ ប៉ុនប៉ងចូលយកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ៤៤ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាល រ៉ាឌី ភេទ ស្រី អាយុ៤៨ឆ្នាំ។

ជនសង្ស័យឈ្មោះ ទូច តុលា ហៅ តុ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងដែក។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣:៣០នាទី ជនរងគ្រោះកំពុងតែលក់បាយនៅខាងមុខផ្ទះ ចំណុចកើតហេតុ ខណៈនោះជនរងគ្រោះ ក៏ឮសូរសម្លេងចេញពីខាងក្រោយផ្ទះ ក៏ដើរទៅមើលស្រាប់តែឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាពលួចដោះកញ្ចក់ទ្វារផ្ទះខាងក្រោយ ជនរងគ្រោះក៏ស្រែកឆោឡោឡើង ស្របពេលនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ល្បាតមកដល់កន្លែងកើតហេតុ ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។

បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានលួចដោះកញ្ចក់ទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះ ប៉ុនប៉ងចូលផ្ទះលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន។

វត្ថុតាងចាប់យក៖ ទុលឡឺវីសដងពណ៌លឿងចំនួន ០១ ដើម, ដង្កាប់កាត់ខ្សែរភ្លើងដង ពណ៌ខៀវចំនួន ០១ ដើម, សោរទីបលេខ៨ ចំនួន ០១ ដើម, សោរមាត់លេខ១០+១២ ចំនួន ០១ ដើម, កន្ត្រៃកាត់ខ្សែរភ្លើង ដងពណ៌ទឹកក្រូច ចំនួន ០១ ដើម, ម៉ាឡេត ដងពណ៌ខ្មៅ ចំនួន ០១ ដើម, ទូរស័ព្ទដៃម៉ាក ណូគា(ចាស់) ចំនួន ០១គ្រឿង និងកាតាបស្ពាយពីក្រោយខ្នង ពណ៌ខ្មៅ ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ