សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឃាត់ជនសង្ស័យចំនួន ០៣ នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឃាត់ជនសង្ស័យចំនួន ០៣ នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ ផាន់ ណាវ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលលេខ ៨A ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាងដែក។
២-ឈ្មោះ នឹម ណាន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកជញ្ចូនក្រុមហ៊ុនផេនដា។
៣-ឈ្មោះ ណាន់ រ័ត្ន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង០១:៣០នាទី រំលងអាធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូ ០១ គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោរករម៉ូតូមួយចំនួន បន្ទាប់មកសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានដើររកលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន។

វត្ថុតាងចាប់យក៖ ម៉ូតូ ០១ គ្រឿងម៉ាក Honda Dream fi ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ ១N ៤៤៥៤ របស់ជនសង្ស័យឈ្មោះ នឹម ណាន, ដែកចុងស្រួចចំនួន ០១ ដើម, សោរចិញ្ចៀនលេខ១៤ ចំនួន ០១ ដើម និងសោរទីបលេខ៨ ចំនួន ០១ដើម របស់ជនសង្ស័យឈ្មោះ ផាន់ ណាវ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ