សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀនដោយខុសច្បាប់

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ដោយបានការអនុញ្ញាត្តតាមរយៈទូរស័ព្ទពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កុត សារ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី។

ជាបន្តដោយអនុវត្តតាមវិធានការជំនាញ សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ និងដកហូត ម៉ូតូចំនួន០១គ្រឿង។

*វត្ថុតាងដកហូត

១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម។
២-រថយន្តចំនួន០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2BD-0499
៣-ទូរស័ព្ទចំនួន០២គ្រឿង។
៤-ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ