សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ត្រូវកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី រម្លងអាធ្រាត្រ ដោយបានការអនុញ្ញាត្តតាមរយៈទូរស័ព្ទពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវបេតុង(R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ប៊ុន នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ដកហូតក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម និងបន្ដធ្វើរដ្ឋបាល នៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់ទៀត ភេទប្រុស យកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី។

-វត្ថុតាងដកហូត

១- ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម។
២- ម៉ូតូចំនួន០៦គ្រឿង
៣- រ៉ឺម៉កដឹកបន្លែចំនួន០១គ្រឿង។
៤- ផាសអាប់ចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ