សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនក្រឡុកកាហ្វេ និងម៉ាស៊ីនកិនកាហ្វេ

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនក្រឡុកកាហ្វេ និងម៉ាស៊ីនកិនកាហ្វេ នៅចំណុចក្នុងតូបមុខផ្ទះលេខ ២០Eo ផ្លូវ១៨២ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ លី ហ្វារិត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២០Eo ផ្លូវ១៨២ ក្រុម១៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៃ ហ៊យសេង ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅក្នុងវត្តកោះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាងចាប់យក៖ ម៉ាស៊ីនកិនកាហ្វេ ចំនួន១គ្រឿង, ម៉ាស៊ីនកាឡុកកាហ្វេ ចំនួន១គ្រឿង, ទូរសព្ទ័ម៉ាក សាំសុង ចំនួន១គ្រឿង, ដែកកេះចំនួន១។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ