សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចយកម៉ូតូ

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី ជនរងគ្រោះបានចតម៉ូតូទុកចោល ដោយមិនបានដកសោរចេញពីម៉ូតូ នៅមុខផ្ទះជួល ផ្លូវ លំ ក្រុម ៣ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចក៏ចូលរៀបចំអីវ៉ាន់នៅក្នុងផ្ទះ មួយសន្ទុះក្រោយមក ដោយលឺសម្លេងបញ្ជេះម៉ូតូ ជនរងគ្រោះក៏ចេញមកមើលម៉ូតូស្រាប់តែបាត់តែម្តង។ ជនរងគ្រោះឈ្មោះ ឌុល សក្កដា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ អ្នកដឹងជញ្ជូន អនឡាញក្រុមហ៊ុន E-gets។

១-ជនសង្ស័យឈ្មោះ ហេង សុខឡា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

២-ឈ្មោះ ហែម ជីវ័ន្ត ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូដែលបាត់ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក្បែរកន្លែងកើតហេតុ ឃើញជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ ហេង សុខឡា និង ហែម ជីវ័ន្ត នៅក្នុងផ្ទះសំណាក់ គ្រួសារ ស្ថិតនៅភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។ ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ បានរត់គេចខ្លួនបាត់ ។

វត្ថុតាងចាប់យក៖ សោរទីបលេខ៨ ចំនួន ០១ដើម និងដែកចុងស្រួច ចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ