- សន្តិសុខសង្គម ១៣ មករា ២០២១
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០២ និង៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ប៊ុន សុវត្ថិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ មុនពេលកើតហេតុ ជនរងគ្រោះដេកលើអង្រឹងនៅចំណុចកើតហេតុ ដោយទុកទូរស័ព្ទដៃម៉ាក Vivo ពណ៌ក្រហម នៅក្រោមអង្រឹង ស្រាប់តែជនសង្ស័យដើរមកលួចទូរស័ព្ទដៃរបស់ជនរងគ្រោះ រត់គេចខ្លួន តែត្រូវបានជនរងគ្រោះក្រឡេកឃើញស្រែកចោរៗ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ច។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវីធី៕
- សន្តិសុខសង្គម ១៣ មករា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ សរុបចំនួន ០១ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០ នាក់ គ្រោះថ្នាក់រវាង៖ -ម៉ូតូ និងឃឿនចិញ្ចើមផ្លូវ : ០១ ករណី មូលហេតុ៖ – បើកបរលឿន :០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌច្បារអំពៅ : ០១ ករណី
- សន្តិសុខសង្គម ១៣ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ពាក្យសំដី ឈានដល់យកដាវកាប់បណ្តាលឲ្យរបួស
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង២០ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ពាក្យសំដី ឈានដល់យកដាវកាប់បណ្តាលឲ្យរបួស នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ សន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះឈុន លាងហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើករថយន្តដឹកថ្ម។ ជនសង្ស័យឈ្មោះជឹម គាំង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យកំពុងអង្គុយចុចទូរស័ព្ទ លេងហ្វេសបុក ពេលនោះស្រាប់តែជនរងគ្រោះ ជាអ្នករស់នៅផ្ទះក្បែរគ្នា បានមករំខានការលេងទូរស័ព្ទរបស់ជនសង្ស័យ ក៏មានទំនាស់ពាក្យសំដីគ្នា ហើយឈានដល់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះរបស់គេ យកកាំបិតបុ័ងតោចេញមកក្រៅផ្ទះ […]
- សន្តិសុខសង្គម ១២ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះអ៊ិន ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះឆែម អយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះហេង ដុល្លាស៊ីហ្សាក់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ […]
- សន្តិសុខសង្គម ១២ មករា ២០២១
ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន
នៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង សុភ័គ អធិការរង ទទួលការងារផ្នែកប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្រ្កាប ករណីគ្រឿងញៀនចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ប្រុស០៦នាក់) នៅចំណុចសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕
- សន្តិសុខសង្គម ១០ មករា ២០២១
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០:២០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋាគារភ្នំពេញ ផ្លូវព្រះមុន្នីវង្ស (៩៣) ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុន ភារុណ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងលក់ស៊ុប ទីលំនៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ១-ជនសង្ស័យឈ្មោះ សៀ វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិដើមខ្វិត សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ជនសង្ស័យឈ្មោះ ណា សុខដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវលេខ២០២ សង្កាត់ច្រាំងចំរេះទី២ […]
- សន្តិសុខសង្គម ១០ មករា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០២ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី មូលហេតុ៖ – មិនគោរពសិទ្ធិ : ០១ ករណី – ចតគ្មានសញ្ញា : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់៖ – ខណ្ឌសែនសុខ : ០២ករណី
- សន្តិសុខសង្គម ៩ មករា ២០២១
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ក្រោយពីទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ាក បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហ៊ុញ វាំងទា ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង។ ដកហូតវត្ថុតាង៖ គ្រឿងញៀនចំនួន ២៤កញ្ចប់ (តូច ២៣កញ្ចប់, ធំ ០១កញ្ចប់)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕
- សន្តិសុខសង្គម ៩ មករា ២០២១
ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ សរុបចំនួន ០២ករណី
បណ្តាលឲ្យ៖ -ស្លាប់ : ០១ នាក់ -របួស : ០១ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង៖ -រថយន្ត និង ម៉ូតូ : ០១ ករណី -ម៉ូតូ និង ថ្មើរជើង : ០១ ករណី មូលហេតុ៖ – បើកបរលឿន : ០១ ករណី – មិនប្រកាន់ស្តាំ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌបឹងកេងកង : ០១ ករណី – ខណ្ឌកំបូល : ០១ ករណី
- សន្តិសុខសង្គម ៨ មករា ២០២១
ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងឆក់ទូរស័ព្ទ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីកែវ ឃាត់ខ្លួន
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី បន្ទាប់ពីទទួលព័ត៌មាន ថាមានករណីលួចម៉ូតូ និងឆក់ទូរស័ព្ទ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាកម្លាំងខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ចេញប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបបានទាំងពីរករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ត្រង់ចំណុចផ្លូវខាងសារិនលេខ៩៩ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានដកហូត ម៉ូតូ ០១គ្រឿង ឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន របស់ជនសង្ស័យ ព្រមទាំងទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង ដែលជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕