សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះសំណាក់យីហោ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្មេងទំនើងដែលត្រូវឃាត់ខ្លួនឈ្មោះ ចិន ចំរើនហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបគ្មាន មានសារធាតុញៀន ក្នុងខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ យ៉ង យឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរ សន្តិសុខផ្ទះសំណាក់យីហោ៦៩ កំពុងធ្វើតែធ្វើការដូចសព្វដង ពេលនោះក៏បានឃើញក្មេងទំនើងឈ្មោះ ចិន ចំរើន កំពុងឈររេរានៅមុខផ្ទះសំណាក់៦៩ ដោយមានយួរកាបូបមួយធ្វើអំពីផ្លាស់ស្ទីក ពណ៍ទឹកប៊ិច ដោយមានការសង្ស័យឈ្មោះ យ៉ង យឿន បានឃាត់ខ្លួ នក្មេងទំនើងនោះ មកត្រួតពិនិត្យរកឃើញកន្រ្តៃសម្រាប់កាត់ដែកមួយ និងដែកចុងស្រួចកែឆ្នៃមួយ លាក់ទុកក្នុងកាបូបយួរនោះ ក្រោយពេលឃាត់ខ្លួនក្មេងទំនើងនោះ ក៏បាននាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីសាកសួរបន្ត។

វត្ថុតាងចាប់យក៖ កន្រ្តៃកាត់ដែក០១ដើម ពណ៍ខៀវដងជ័រពណ៏ខ្មៅ, ដែកកែច្នៃដងឈឺចុងស្រួច០១ដើម (សំរាប់កាច់កម៉ូតូ)។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ