សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ឃាត់ជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចផ្ទះលេខ២៨ ផ្លូវ៣៣៨ ក្រុមទី៧២ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លៀង អៀន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៨សេ ផ្លូវលេខ ៣៣៨ ក្រុម២៧ ភូមិ៤ សង្កត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ មន្ទីចូលនិវត្ដន៍។

ជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ ប៊ុន សុខ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរប រត់ម៉ូតូឌុប។
២-ឈ្មោះ ចាន់ សំណាង ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ជនសង្ស័យបង្រ្កាបមិនបានម្នាក់៖
– ឈ្មោះ អាស្មី ភេទប្រុស អាយុប្រហែល៣០ ឆ្នាំ ស្នាក់នៅពុំពិតប្រាកដ មុខរបរ មិនពិតប្រាកដ។

កម្លាំងជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០:០០នាទី ជនរងគ្រោះបានជិះម៉ូតូមកទុកក្នុងរបងផ្ទះដោយចាក់សោរត្រឹមត្រូវ លុះរហូតដល់ម៉ោងប្រហែល២៤ និង៣០នាទី ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណមានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់។ លុះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួជនសង្ស័យចំនួន០២នាក់ រួមនិងម៉ូតូមួយគ្រឿង និងក្រាមសរថ្លាចំនួន០១កញ្ចប់តូច ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ បានសារភាពថាពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានប្រគល់ជនសង្ស័យឲ្យមកសមត្ថកិច្ចខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ