សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ពាក់ព័ន្ធករណីឆបោក , រំលោភលើទំនុកចិត្ត (យករថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ (ក្លែងប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ ករណី។

ករណីទី១ ៖ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទី ករណីឆបោកប្រាក់ចំនួន ៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក ) , ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ (បណ័្ណសម្គាល់យានយន្ត ស្លា្លកលេខភ្នំពេញ ២J៦០៦៧ ,គល់លតាបត្រលេខ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ សេក សុភាស់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់រថយន្ត។ សម្ភារៈបាត់បង់៖ ប្រាក់ដុល្លារចំនួន ៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក )

ករណីទី២ ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ករណីរំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតា) និងក្លែងបន្លំឯកសារសាធារណៈ (បណ័្ណសម្គាល់យានយន្ត) ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានមីហឹរ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ជឿង ចាន់ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ៧A ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនបញ្ចាំ Takarajima Pawn Shop។ សម្ភារៈបាត់បង់៖ រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអែអិច៣៣០ ពណ៌ ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤៣៩៦ ពាក់ផ្លាកលេខភ្នំពេញ ២AO-០៣២៦ ចំនួន ០១ គ្រឿង ។

ករណីទី៣ ៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ករណីរំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាព្រូស) និង ក្លែងបន្លំឯកសារសាធារណៈ (បណ័្ណសម្គាល់យានយន្ត) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ វ៉ាត សុវណ្ណារី ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនពិនិត្យអ៊ីវ៉ាន់។ សម្ភារៈបាត់បង់៖ រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ២BJ-១២៦៥ ចំនួន ០១ គ្រឿង។

ករណីទី៤ ៖ កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០ ករណីរំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាធុនត្រា) និង ក្លែងបន្លំឯកសារសាធារណៈ (បណ័្ណសម្គាល់យានយន្ត) នៅចំណុចនៅម៉ាតជិតរោងចក្រអគ្គីសនី ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ឯក ប៊ុនថា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ វិស្វករ ស្នាក់នៅផ្ទះលេខ៣៩៤ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ រថយន្តម៉ាកតូយ៉ូតាធុនត្រា ពណ៌ ស ឆ្នាំផលិត ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ២BC-៩៧៧១ ចំនួន ០១ គ្រឿង។

១-ជនសង្ស័យឈ្មោះ រឿន ចាន់រី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

២-ជនសង្ស័យឈ្មោះ ខុន រតនៈ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

៣-ជនសង្ស័យឈ្មោះ រឿត តិន ហៅ តាំង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

៤-ជនសង្ស័យឈ្មោះ រ៉ាន់ បូរ៉ា ហៅ រ៉ា ហៅ រី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបូរីឯកភ្នំផ្ទះជួល ផ្លូវបេតុង សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៥-ជនសង្ស័យឈ្មោះ ហង្ស សីភៀង ហៅ ពាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

វត្ថុតាង និងសម្ភារៈចាប់យក៖
-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អែអ៊ិច ៣០០ ពណ៌ខ្មៅ សេរីឆ្នាំ លេខម៉ាស៊ីន NILពាក់ផ្លាកលេខ ភ្នំពេញ ២J៦០៦៧ ចំនួន ០១ គ្រឿង ។ រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអែអ៊ីច៣៣០ ពណ៌ទឹកមាស សេរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ២BH៩៨៣៧ ចំនួន ០១ គ្រឿង។

-ទូរស័ព្ទចំនួនគ្រឿងម៉ាកអាយហ្វូន ៥ ពណ៌ ស លាយ ប្រផេះ។ ឯកសារ លិខិតលក់រថយន្ត ចំនួន០១សន្លឹក រវាងម្ចាស់រថយន្តឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ ហង្ស សីភៀង,ប័ណ្ណសម្គាល់យានយន្ត ឈ្មោះ ឡាយ សុចិត្រ ចំនួន០១សន្លឹក ម៉ាកLexus RX៣៣០ ពណ៌ ទឹកមាស ឆ្នាំផលិត ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២BH-៩៨៣៧ និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ។ គល់លតាបត្រលេខ ៩៩-០៦១១១៦ ចំនួន ០១ សន្លឹក ។

-ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខ ភ្នំពេញ ២J៦០៦៧ ចំនួន ០១ សន្លឹក។ អត្តសញ្ញាណប័ណ្ណឈ្មោះ ខាំ ប៊ុនធឿន និងលតាប័ត្រលេខ ៩៩-០៦១១១៦ ថតចម្លង ចំនួន ០១ សន្លឹក។ ផ្លាកលេខម៉ូតូចំនួន ០៣ បន្ទះមានលេខ ភ្នំពេញ ១FO៩០៣៣ , ភ្នំពេញ១CB៩៥៤៧ ,សៀមរាប ១Z០៦៥០ ។

-ប័ណ្ណសម្គាល់យានយន្តចំនួន ០៦ សន្លឹក ,ពាក់ផ្លាកលេខភ្នំពេញ ១N៣៣៤៤ របស់ឈ្មោះវ័រ ថា (ថតចម្លង) ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១N៣៣៤៤ របស់ឈ្មោះ វ័រ ថា ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១TH៤៣៧៣ របស់ឈ្មោះ ធី ស្រីនិច ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខភ្នំពេញ ១HR០១៨៨ របស់ឈ្មោះ វី សិលា ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ចាម ១U៣៣៤៤ របស់ឈ្មោះ ស៊ន់ សារិទ្ធ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ចាម ១V៩៥៨២ របស់ឈ្មោះ ង៉ុយ សិត

-លិខិតលក់រថយន្តរវាងឈ្មោះ រឿន ចាន់រី និងឈ្មោះ សេក សុភាស់, កិច្ចសន្យាជួលរថយន្តឈ្មោះ ជឿង ចាន់ណា, លិខិតទិញ លក់រថយន្តរវាងឈ្មោះ ខាំ ប៊ុនធឿន និងឈ្មោះ រឿន ចាន់រី, កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ រឿន ចាន់រី, កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ ជុំ បូរិន, លិខិតទិញ លក់រថយន្តរវាងឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ រឿន ចាន់រី, កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ ផេង ម៉េងលាង និងឈ្មោះ លី ឌឿន និងឧបករណ៍កែច្នៃធ្វើផ្លាកលេខម៉ូតូមួយចំនួន ។

បច្ចុប្បន្នជសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ