សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧ និង៥៨នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សីទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកពារាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ នៅចំណុចផ្ទះលេខ៩E៣ ផ្លូវ១៧០ ភូមិ ០៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ យ៉ុន យ៉ត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិសុនឡុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

ជនសង្ស័យឈ្មោះ អោក ចាន់ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួលលេខ៩E៣ ផ្លូវ១៧០ ភូមិ៣ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

បច្ចុប្បន្នជន សង្ស័យរួមទាំងម៉ូតូជនរងគ្រោះ បានប្រគល់ឲ្យអធិការដ្ឋាននគរបាល ស្រុកពារាំង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ