សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធ​ករណីគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន

នៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង សុភ័គ អធិការរង ទទួលការងារផ្នែកប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្រ្កាប ករណីគ្រឿងញៀនចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ប្រុស០៦នាក់) នៅចំណុចសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ