សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០២ និង៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ ប៊ុន សុវត្ថិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មុនពេលកើតហេតុ ជនរងគ្រោះដេកលើអង្រឹងនៅចំណុចកើតហេតុ ដោយទុកទូរស័ព្ទដៃម៉ាក Vivo ពណ៌ក្រហម នៅក្រោមអង្រឹង ស្រាប់តែជនសង្ស័យដើរមកលួចទូរស័ព្ទដៃរបស់ជនរងគ្រោះ រត់គេចខ្លួន តែត្រូវបានជនរងគ្រោះក្រឡេកឃើញស្រែកចោរៗ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ច។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវីធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ