សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ពាក្យសំដី ឈានដល់យកដាវកាប់បណ្តាលឲ្យរបួស

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង២០ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ពាក្យសំដី ឈានដល់យកដាវកាប់បណ្តាលឲ្យរបួស នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ សន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះឈុន លាងហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើករថយន្តដឹកថ្ម។

ជនសង្ស័យឈ្មោះជឹម គាំង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យកំពុងអង្គុយចុចទូរស័ព្ទ លេងហ្វេសបុក ពេលនោះស្រាប់តែជនរងគ្រោះ ជាអ្នករស់នៅផ្ទះក្បែរគ្នា បានមករំខានការលេងទូរស័ព្ទរបស់ជនសង្ស័យ ក៏មានទំនាស់ពាក្យសំដីគ្នា ហើយឈានដល់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះរបស់គេ យកកាំបិតបុ័ងតោចេញមកក្រៅផ្ទះ ក៏ត្រូវជនសង្ស័យយកដាវកែច្នៃចំនួន ០១ដើម កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសស្មាខាងឆ្វេងចំនួន ០១ កន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រពន្ធជនរងគ្រោះ។

វត្ថុតាងចាប់យក៖ ដាវកែច្នៃចំនួន ០១ដើម និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំសុង (ចាស់) ពណ៌ ស។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ