សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកសរសៃ និងទទួលផលចោរកម្ម

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០១ វេលាម៉ោង០៣:១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកសរសៃ និងទទួលផលចោរកម្ម នៅចំណុចក្រុមហ៊ុន CEo ផ្លវបេតុង ភូមិ០២ សង្កាត់វាលវង ខណ្ឌ៧មករា។ ជនរងគ្រោះឈ្មោះ ហ្សាវ យ៉ាន សាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុមហ៊ុន CEO ផ្លូវបេតុង ក្រុម១២ ភូមិ១២ សង្កាត់វាលវង់ មុខរបរ ធ្វើការក្រុមហ៊ុន CEo។

ជនសង្ស័យឈ្មោះ ព្រហ្ម ដារ៉ាវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ច៦ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាពហែករបងសង័្កសីក្រុមហ៊ុនការដ្ធានសាងសង់សំណង់ហើយចូលលួចដែក ពេលកំពុងធ្វើសកម្មភាពត្រូវសន្តិសុខយាមក្រុមហ៊ុន ឃើញក៏ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។ ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថាកន្លងមកធ្លាប់យកដែកដែលលួចនោះយកមកលក់ឲ្យឈ្មោះ ឡេ យុំាង ឡក ជាអ្នកទិញ។​ បន្ទាប់ទទួលបានព័ត៌មានសមត្ថកិច្ចបន្តចុះទៅឃាត់ខ្លួនឈ្មោះឡេ យុំាង ឡក នៅក្រោមអាគារជាន់ទី៤ ផ្លួវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយពីឃាត់ខ្លួនឈ្មោះឡេ យុំាង ឡក ព្រះរាជអាជ្ញា រង បានអនុញាតិឲ្យឈ្មោះឡេ យុំាង ឡក ត្រលប់ទៅផ្ទះវិញ។

សម្ភារនិងវត្ថុតាងដកហូតមាន៖​ ដែកសរសៃរ១ដើម ដកហូតពីជនសង្ស័យទម្ងន់៦០គីឡូក្រាម ដែកដែលបាត់កន្លងមកមានទម្ងន់២តោន។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ