សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ សហការជាមួយកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (ផាសស្អាប់) នៅច្រកឌឿងហែមអង្គរមានជ័យ ផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះឈ្មោះ លឿន ពិសិដ្ឋ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាសស្អាប់ មានទីលំនៅផ្ទះ ១០៤E៤ ផ្លូវ៩៣ ភូមិ៥ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះលី សេងហេង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៤E3z ផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា មុខរបរមិនពិតប្រាកដ។

ជនសង្ស័យម្នាក់ឈ្មោះ​ មាស សំណាង ហៅ ម៉ៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ ១២១E៤Z ផ្លូវ ២១៧ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា កំពុងឃុំខ្លួននៅមណ្ឌលកែប្រែ ម ១ ( ពិនិត្យទឹកនោមមានសារធាតុញៀន)។

ហេតុការណ៍កើតឡើងកាលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង២៤:៣០នាទី នៅចំណុចមុខផ្ទះលេខ១០៤EO ផ្លូវ៩៣ ភូមិ៥ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ជនសង្ស័យរួមទាំងបក្ខពួក បានធ្វើសកម្មភាពលួចម៉ូតូកង់បី (ផាសស្អាប់) ហើយរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះមាស សំណាង ហៅ ម៉ៅ ( ពិនិត្យទឹកនោមមានសារធាតុញៀន)។

វត្ថុតាង និងសម្ភារចាប់យកពីជនសង្ស័យរួមមាន៖ ដែកសំរាប់កាច់សោរអក្សរ អិលចំនួន១, កូនសោរពណ៌សរ ចំនួន ១, ម៉ូតូកង់បី ( ផាសស្អាប់ ) ចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0744។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ ម៉ូតូកង់បី ( ផាសស្អាប់ ) ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ លី សេងហេង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់កាបន្តរតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ