សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ

នៅពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ នៅចំណុចមុខហាងលក់សាំងតូតាល់ ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លន់ សេងលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌមានជ័យ មុខរបរ ជាងឡាន។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖
១-ឈ្មោះ អៀង សុខហ័ង ភេទប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ប៊ុន ថារ៉ាវុទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ផា ដាវី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ហេតុកការណ៍កើតឡើង នៅវេលាម៉ោង០១:៤៥នាទី រំលងអាធ្រាត្រ នៅចំណុចកើតហេតុ ជនរងគ្រោះជិះម៉ូតូមកអង្គុយលេងជាមួយមិត្តភក្តិ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន ១៦នាក់ ប្រដាប់ដោយកាំបិតបុ័ងតោចំនួន ០១ដើម ជិះម៉ូតូចំនួន០៨គ្រឿង មកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសក្បាលចំហៀងខាងឆ្វេង ០១កន្លែង និងមេដៃខាងស្តាំចំនួន ០១កន្លែង ហើយយកម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ ខ្មៅ ជារបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់។

ខណៈនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានដេញចាប់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចមុខបុរីសន្តិភាព២ ផ្លូវ បេតុង ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។ ចំណែកបក្ខពួកចំនួន ១៣នាក់ទៀត បានរត់គេចខ្លួនបាត់អស់ ដោយយកម៉ូតូរបស់ជនរងគ្រោះទៅជាមួយផង។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ២គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១BU-៥២៨១ របស់ជនសង្ស័យឈ្មោះ ប៊ុន ថារ៉ាវុទ្ធ និងម៉ូតូ ០១គ្រឿងទៀត ម៉ាកនិច ពណ៌ស សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-២៨៨៦ របស់ជនសង្ស័យឈ្មោះ ផា ដាវី។

សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១L-៧៤០៤ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ