សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន

កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧:១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចយកម៉ូតូ នៅចំណុចខាងលិច សាលាបឋមសិក្សាត្រពាំងរាំងចាស់ ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ គង់ ពេជ្រ (ហៅពេជ្រតូច) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
៣-ឈ្មោះ ម៉េង កែវពេជ្រ (ហៅពេជ្រធំ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ហេតុការណ៍កើតឡើង នៅវេលាម៉ោង០៥:២១នាទីភ្លឺ កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បង្កដោយជនសង្ស័យចំនួន ០៦នាក់ ប្រើមធ្យោបាយម៉ូតូ០៣គ្រឿង បានប្រើអំពើហិង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួល របួសបាក់ដងកាំបិតខាងឆ្វេង រួចលួចយកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។ ក្រោយកើតសមត្ថកិច្ចស្រាវជ្រាវឃាត់ជនសង្ស័យចំនួន៣នាក់ ហើយបក្ខពួក ០៣នាក់ទៀតគេចខ្លួន។

សម្ភារបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-1823 របស់ជនរងសង្ស័យ ឈ្មោះ សំ សំណាង ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ