សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

គោលដៅប្រចាំការ ២៤ម៉/២៤ម៉ ដែលជាគំនិតផ្តួចផ្តើមដោយឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ ដើម្បីផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស

គោល​ដៅ​ប្រចាំ​ការ ២​៤​ម៉/២​៤​ម៉ ថ្មី​ស្រឡាង និង​មាន​ផាសុខភាព​ ដែល​ជាគំនិត​ផ្តួចផ្តើមដោយ​ឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ មាន​៣​ទី​តាំង​​ ដូចជា​នៅ​ក្រោម​ស្ពាន​ព្រែក​ព្នៅ​ ផ្លូវ​ហាណូយ​ និង​ផ្លូវ​ ២​០​០​៤​ ថែ​ម​ទាំង​មាន​ដាក់​ភ្ជាប់​លេខទូរស័ព្ទ​របស់​ឯ​កឧ​ត្តម​​ស្នងការ​ លេខរបស់​លោក​ស្នងការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​ រួម​ទាំង​​លេខរបស់​មន្ត្រី​​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។​

ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ក្រោម​ការដឹក​នាំ​​របស់​ឯ​កឧ​ត្តម​​ ឧ​ត្តម​សេនីយ៍​ឯ​ក​ ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ តែង​តែ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដល់សុខសុវត្ថិ​ភាព​របស់​ប្រជា​ពលរដ្ឋ​ ក៏​ដូចជា​ការណែនាំ​​ដល់មន្ត្រី​​ក្រោម​ឱវាទ​ទាំង​អស់​ត្រូវ​តែផ្តល់​សេវា​សាធា​រណ:ជូនប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ និង​ឆាប់រហ័ស​​ ជាពិសេស​​ឯ​កឧ​ត្តម​​ស្នងការ​ ក៏​បាន​យកចិត្ត​យ៉ាង​ខ្លាំង​ដល់សុខទុក្ខ​របស់​មន្ត្រី​​ ក៏​ដូចជា​កន្លែង​ធ្វើ​ការ ឬ​កន្លែង​ប្រចាំ​ការត្រូវ​តែស្អាត​ មាន​អនាម័យ​ល្អ​ និង​បរិស្ថាន​ស្អាត​ជានិច្ច​ ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ​ ងាយ​ស្រួល​ក្នុង​ការបំពេញ​​ភារ​កិច្ច​​ជូនប្រជា​ពលរដ្ឋ​ និង​សង្គម​ជាតិ​ទាំង​មូល​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ