សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើមលោកស្នងការរងសេនាធិការ បានអានរបាយការណ៍ លទ្ធផល អនុវត្តបានក្នុងខែសីហា ជូនអង្គប្រជុំ ។ ជាមួយនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឲ្យកើតមានឡើង ។

បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀតឯកឧត្តម ស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការទាំងអស់ ត្រូវយកចិត្តទយកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ ។

ជាពិសេសលោកស្នងការរង ទទួលជំនួយការដឹកនាំតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយត្រូវមានផែនការច្បាស់លាស់ ដើម្បីចុះផ្ទាល់ក្នុងការជួបសំណេះសំណាល ត្រួតពិនិត្យកម្លាំង កន្លែងធ្វើការតាមបណ្តាប៉ុស្តិ៍ ការរៀបចំទុកដាក់ឯកសារ ការរៀបចំកន្លែងធ្វើការ ការរៀបចំទុកដាក់អាវុធ និងសម្ភារប្រើប្រាស់ផ្សេងៗ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ បានផ្តោតសំខាន់ទៅលើស្នងការរងទទួលផែនមួយចំនួនត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងដឹកនាំកម្លាំងឲ្យបានល្អ ដូចការគ្រប់គ្រងការងារសន្តិសុខ ការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ចូលមករស់នៅ ឬធ្វើការខុសច្បាប់ ជាពិសេសជនបរទេសដែលចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ ។ ចំណុចដែលឯកឧត្តមស្នងការ សង្កត់ធ្ងន់គឺ ការងារបង្ការ ទប់ស្កាត់ និងការស្រាវជ្រាវបង្ក្រាប ការជួញដូរ ការបង្ខាំងមនុស្សដោយខុសច្បាប់ នៅពេលករណីកើតឡើង ត្រូវសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ស្រាវជ្រាវចាប់ជនល្មើស បើរកឃើញថាខុសច្បាប់ត្រូវបញ្ឍប់អាជីវកម្ម និងឈានដល់ការស្រាវជ្រាវទាក់ទងទៅនឹងបទល្មើសសម្អាតប្រាក់ ជាដើម ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទយកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ឲ្យបានល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រេីប្រាស់ពាក្យសំដី និងកាយវិការឲ្យបានសមរម្យ ក៏ដូចជាការណែនាំបន្ថែមដល់ប្រជាពលរដ្ឋឲ្យបានយល់អំពីច្បាប់ចរាចរណ៍ ភ្លេីងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញា ក៏ដូចជាការបង្កេីនការស្រាវជ្រាវ បង្ការ ទប់ស្កាត់ បង្ក្រាប ក្រុមក្មេងទំនេីង ករណីគាស់ លួច ឆក់ ប្លន់ ….។ល។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ