សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត រួមទាំងក្រុមការងារយែនឌ័រ ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ និងសម្រាលមាតុភាព

ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត បាននាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ មន្ត្រីនគរបាលជាតិដែលកំពុងសម្រាកព្យាបាលជំងឺ និងចូលនិវត្តន៍ចំនួន ០៨ នាក់:

១.លោកស្រីវរទោ កេ សវ៉ុន អធិការរងខណ្ឌទួលគោក មានជំងឺទទួលបានការឧប្ត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន ៤០ មុឺនរៀល និងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន២០មុឺនរៀល

២.លោកស្រីអនុសេនីយ៍ឯក ប៊ុត ស្រីនាថ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ទទួលបានការឧបត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន៥០មុឺនរៀល
-ថវិកាលោកស្រីវរសនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
៣.លោកស្រីព្រិន្ទបាលឯក ជិន ពុទ្ធាវី មន្ត្រីនៃអធិការដ្ឋានគរបាលខណ្ឌកំបូល សម្រាលមាតុភាពទទួលបានការឧបត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួ ន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល ចំនួន២០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ផុន វណ្ណា អធិការរងនគរបាលខណ្ឌកំបូល ចំនួន៥មុឺនរៀល

៤. លោកស្រីអនុសេនីយ៍ឯក នង ណារុំមន្ត្រីនៃការិយាល័យនគរបាលសណ្តាប់ធ្នាប់ មានជំងឺ ខ្វះគ្រាប់ឈាមក្រហម ទឹកនោមផ្អែម និងរលាកពោះវៀន ទទួលបានការឧបត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន១លានរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៥.លោកស្រីអនុសេនីយ៍ឯក ឃុត ចាន់ថេម មន្ត្រី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានជំងឺ ទទួលបានការឧបត្ថម្ភៈ
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៦.កញ្ញាអនុសេនីយ៍ឯក ហែម ចន្ទ័វត្តី មន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាទទួលបានការឧបត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៧.លោកស្រីវរសេនីយ៍ត្រី ថេត ថេន នាយផ្នែកបណ្តុះបណ្តាលនៃការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល បច្ចុប្បន្នចូលនិវត្តន៍ទទួលបានការឧបត្ថម្ភ:
-ថវិកាសមាគមនារី ចំនួន៤០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥ម៉ឺនរៀល

៨.កញ្ញាព្រិន្ទបាលឯក តុង ជាវៃ មន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានជំងឺ ទទួលបានការឧបត្ថម្ភ:
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរអគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជំងឺ មិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល ទោះបីជាឯកឧត្តមមិនបានចុះដោយផ្ទាល់ក៏លោកចាត់ចែងឱ្យក្រុមការងារយេនឌ័រ នាំយកនូវថវិកានិងសម្ភារ:ទៅសួរសុខទុក្ខដោយផ្ទាល់ ដល់មន្ត្រីដែ លស មម្រាលមាតុភាព មានជំងឺ និងចូលនិវត្តន៍ផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ