សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំផែនការការពារការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនដល់កីឡាករ ថ្នាក់ដឹកនាំកីឡានិងប្រមុខរដ្ឋនានាដែលបានអញ្ជើញមកចូលរួម ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខណៈដែលការប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេមកាន់តែខិតជិតមកដល់ហើយនោះ។

កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីអនុផែនការងារ លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងថាការកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាដែលបានខកខានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រមាណ៦៤ឆ្នាំមកហើយ ដូច្នេះមិនត្រូវបណ្តែតបណ្តោយឱ្យព្រឹត្តិការណ៍នេះ មានបញ្ហាអ្វីកើតឡើងនោះទេត្រូវក្តាប់ឱ្យបានរាល់មុខសញ្ញាចង់បង្កអសន្តិសុខ។ដូច្នេះឯកឧត្តមក៏បានដាក់បទបញ្ជាឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវសហការជាមួយកងកម្លាំងពាក់ព័ន្ធបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់នាំមកសុខសុវត្ថិភាពជូនដល់កីឡាករ ថ្នាក់ដឹកនាំកីឡា និងប្រមុខរដ្ឋនានា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមអបអរសាទរការកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អបំផុត។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា៖កិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់គឺមេបញ្ជាការតាមគោលដៅនីមួយៗត្រូវបែងចែកការគ្រប់គ្រង់កម្លាំងជាផ្នែកៗដើម្បីងាយស្រួលដឹកនាំបញ្ជាកម្លាំងអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវបែងចែកម្លាំងការពារកន្លែងប្រកួត កន្លែងស្នាក់នៅរបស់កីឡា កន្លែងប្រារព្ធបិទនិងបើកការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ាហ្គេម និងការសម្រួលចរាចរណ៍តាមតម្រាយផ្លូវដែលបានកំណត់នៃការធ្វើដំណើររបស់កីឡាករ និងប្រមុខរដ្ឋនានា ចាប់តាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់គោលដៅការប្រកួតនិងគោលដៅស្នាក់នៅរបស់កីឡា។ជាមួយនោះក៏ត្រូវប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យជាប្រចាំដើម្បីពង្រឹងសន្តិសុខ ការរៀបចំកម្លាំងការពារសុវត្ថិភាពជូនដល់កីឡាកររឺប្រមុខរដ្ឋនានាដែលអញ្ជើញដំណើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗក្នុងរាជធានីភ្នំពេញ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងក្តាប់ឱ្យបាននូវរាល់កម្មវិធីប្រកួតកីឡានីមួយៗដើម្បីងាយស្រួលដល់កងកម្លាំងចេញការពារនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ