នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក យឿង ឌឹកហាយ ស្នងការរងនគរបាលរដ្ឋធានីហាណូយ ដឹកនាំគណប្រតិភូ ដេីម្បីចូលសម្តែងការគួរសម ជួបសំណេះសំណាល និងពិភាក្សាការងារអំពីកិច្ចសហការប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ ក៏ដូចជាចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងកិច្ចការប្រតិបត្តិការទូទៅ រូមមាន៖ការចែករំលែកបទពិសោធន៍ការពារការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះកន្លងមក និងការរៀបចំផែនការការពារការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះ៕