សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចកាច់សោរម៉ូតូ

នៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចកាច់សោរម៉ូតូ នៅចំណុចមុខផ្ទះ ៣០៤Eo ផ្លូវ១២៨ ភូមិ ២ សង្កាមិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន លីម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបយីហោរ ២៤ មានទីលំនៅផ្ទះ៣០៤E២ ផ្លូវ១២៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំបន្លែ មានទីលំនៅភូមិខ្លាគ្រហឹម ឃុំខ្លាគ្រហឹម ស្រុកពញាឮ ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាង និងសម្ភារចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌សេរី ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-1359 ជាម៉ូតូរបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ