សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចម៉ូតូ

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខឃ្លាំងស័ង្កសី ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យិន ហួង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៦c ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ស័ង្កសី ។

ជនសង្ស័យឈ្មោះ សយ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូចតទុកនៅមុខឃ្លាំងស្តុកស័ង្កសីនៅចំណុចកន្លែងកើតហេតុ ដោយទុកកូនសោរម៉ូតូនៅក្នុងកន្ត្រកម៉ូតូខាងមុខ រួចចូលទៅហូបបាយក្នុងបន្ទប់ ពេលនោះមានជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សយ សំណាង ភេទ ប្រុស និងឈ្មោះ ហេង ភេទ ប្រុស ដោយជនសង្ស័យឈ្មោះ សយ សំណាង ជាអ្នកចាំម៉ូតូឈរមើលផ្លូវ ចំណែកជនសង្ស័យឈ្មោះ ហេង បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។ បន្ទាប់ពីបានធ្វើសកម្មភាពលួចរួច ជនរងគ្រោះបានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ សំណាង និងចាប់យកវត្ថុតាង យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍។

សម្ភារបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ភ្នំពេញ១HS-៦៩៧០ និងប័ណ្ណសម្គាល់យានយន្ត ជារបស់ជនរងគ្រោះ។
វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក ស្កូបពី ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពត ១P-៩៣២០ ជាមធ្យោបាយរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ