សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចមុខសាលាខេមរៈ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំំណែកជនរងគ្រោះឈ្មោះ កុយ សេងហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងអ៊ីនធឺណេត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ ធុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់លៀសហាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខកំពង់ចាម 1Q-5109។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ