សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្មេងទំនើងបង្ហោះម៉ូតូមួយក្រុមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនធ្វើការអប់រំណែនាំ

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥:៤៥នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចក្នុងបុរីពិភពថ្មី កំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល។

ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមក្មេងទំនើងមានគ្នាចំនួន ០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមកក្នុងបុរីពិភពថ្មី កំបូល១ សមត្ថកិច្ចចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ក៏ធ្វើការឃាត់ខ្លួននាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ។

ក្មេងទំនើងទាំង០៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ដែន ធា ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣-ឈ្មោះ ឃុន ហុង ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤/ឈ្មោះ ជុជ សុជាតិ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងម៉ូតូចំនួន០៣គ្រឿង៖​ម៉ូតូ ហុងដាឌ្រីម ០២គ្រឿង, ម៉ូតូ ហុងដាបីត ០១គ្រឿង៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ