សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២ នាក់ ករណីបទល្មេីសលួចម៉ូតូ SCOOPY-i

កាលពី​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ កម្លាំង​ជំនាញ​របស់​ការិ​យាល័យ​​បាន​ស្រាវជ្រាវ​​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០​២​ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​ (ម៉ូតូ​ម៉ា​កហុងដា SCOOPY-i ពណ៌​ ស សេរី​ឆ្នាំ​​ ២​០​១​៩​ លេខតួ លេខម៉ា​ស៊ីន​ ៨១​៥​៥​០​៨១​ ពាក់ស្លាក​លេខ​ កំពង់ធំ​១​M៧៥​៩​៣​ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាងលក់​បាយយីហោកំពត ផ្លូវ​លេខ៨៦​ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ កាលពី​ថ្ងៃ​ទី​ ០​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ០​៧ និង​ ០​៥​ នាទី​​ ចាប់យកម៉ូតូ​ជារបស់​ជនរងគ្រោះ​​ និង​ចាប់យកម៉ូតូ​ជាមធ្យោបាយ​ជិះ​ធ្វើ​សកម្ម​ភាព​ បញ្ជូន​មកការិ​យាល័យ​​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​​ មាន​ជនសង្ស័យ​

១​-ឈ្មោះ​ យឿន បូរ៉ាត់ ភេទប្រុស​ អាយុ​ ២​៩​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ មិន​ពិត​ប្រាកដ​​ ស្នាក់​នៅ​ផ្ទះ​ជួល​គ្មាន​​លេខ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ សង្កាត់​វត្ត​​ភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ ។​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ០​៩​ និង​ ៣​០​ នាទី​​ នៅ​ចំណុច​ស្ថានីយ៍ប្រេងឥ​ន្ធនៈកាល់តិចកាល់ម៉ែត្រ​ ផ្លូវ​ព្រះ​មុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំ​ពេញ​​ ។​

២​-ឈ្មោះ​ អេង សេដ្ឋី ភេទប្រុស​ អាយុ​ ៣​០​ឆ្នាំ​​ ជនជាតិ​​ខ្មែរ​ មុខ​របរ​​ មិន​ពិត​ប្រាកដ​​ ស្នាក់​នៅ​ផ្ទះ​លេខ៥​៨ ផ្លូវ​លេខ៥​៩​៨ ភូមិ​ត្រពាំងមៀន សង្កាត់​ភ្នំ​ពេញ​​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ​​ ។​ ត្រូវ​បាន​ឃាត់​ខ្លួន​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ១​១​ និង​ ០​០​ នាទី​​នៅ​ចំណុច​ផ្ទះ​លេខ៥​៨ ផ្លូវ​លេខ៥​៩​៨ ភូមិ​ត្រពាំងមៀន សង្កាត់​ភ្នំ​ពេញ​​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ​​ ។​

វត្ថុ​តាងចាប់យកបាន​ម៉ូតូ​ម៉ា​កហុងដា SCOOPY-i ពណ៌​ ស សេរី​ឆ្នាំ​​ ២​០​១​៩​ លេខតួ លេខម៉ា​ស៊ីន​ ៨១​៥​៥​០​៨១​ ពាក់ស្លាក​លេខ​កំពង់ធំ​១​M៧៥​៩​៣​ និង​ប័ណ្ណសម្គាល់​យានយន្ត​ពាក់ស្លាក​លេខ​កំពង់ធំ​១​M៧៥​៩​៣​ ចំនួន​ ០​១​ សន្លឹក​ ជារបស់​ជនរងគ្រោះ​​ និង​ ម៉ូតូ​ម៉ា​កNAZABLADE ពណ៌​ខ្មៅ​ លេខតួ ១​១​០​០​៧៤​២​ លេខម៉ា​ស៊ីន​ ១​៥​៥​១​៦​៧ ពាក់ស្លាក​លេខ​ ភ្នំ​ពេញ​​១​FR៤​៣​០​៤​

ជនរងគ្រោះ​​ឈ្មោះ​ វី លីម៉ា​ ភេទ ស្រី​ អាយុ​ ២​០​ ឆ្នាំ​​ ជនជាតិ​​ ខ្មែរ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​ទួលសង្កែ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំ​ពេញ​​ មុខ​របរ​​ បុគ្គលិក​ក្រុម​ហ៊ុន​ ។​

សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ា​កហុងដា SCOOPY-i ពណ៌​ ស សេរី​ឆ្នាំ​​ ២​០​១​៩​ លេខតួ លេខម៉ា​ស៊ីន​ ៨១​៥​៥​០​៨១​ ពាក់ស្លាក​លេខ​កំពង់ធំ​១​M៧៥​៩​៣​ និង​ប័ណ្ណសម្គាល់​យានយន្ត​ពាក់ស្លាក​លេខ​កំពង់ធំ​១​M៧៥​៩​៣​ចំនួន​០​១​ សន្លឹក​ ។​

បច្ចុប្បន្ន​​ជនសង្ស័យ​ និង​វត្ថុ​តាងខាងលើ​ ការិ​យាល័យ​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​ និង​ចាត់ការ​បន្តតាម​នីតិ​វិធី​​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ