សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ទោះជាពេលណា ម៉ោងណា ក៏ដោយ ដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចរីករាយនឹងបម្រេីជានិច្ច

ម៉ោង​ ១​១​:០​៥​យប់ហើយ​ ជាម៉ោង​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​កំពុង​តែគេង​លក់​ស្រួល​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ ធានាការពារ​ សន្តិ​សុខ​សុវត្ថិ​ភាព​ ដោះស្រាយ​​បញ្ហា​ និង​ចាត់វិធានការ​ណ៍​ជូនប្រជា​ពលរដ្ឋ​ នៅ​ម៉ោង​នេះ​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​ នៅ​តែតាម​រាល់ខំមិន​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​ងាយ​ស្រួល​ ដោះស្រាយ​​ និង​ចាត់វិធានការ​ជូនប្រជា​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​​។​

ជាពិសេសក៏សូមអរគុណដល់សមត្ថកិច្ចតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែនៅសហការណ៍គ្រប់ពេលវេលា ឲ្យតែទទួលបានព័ត៌មានពីក្រុមប្រតិកម្មរហ័សភ្លាម មន្ត្រីខណ្ឌ និងប៉ុស្តិ៍បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់រាល់សកម្មភាពជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់ជិតខាងមិនអាចសម្រាកបាន ៕

សូមចូលរួមគោរពសិទ្ធិអ្នកដ៏ទៃខ្លះផង យប់ជ្រៅហេីយ គាត់ត្រូវការសម្រាក !!!

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ