សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១:០០នាទី រំលងអាធ្រាត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលរដ្នបាល ចាក់អង្រែលើ បានល្បាតត្រួតពិនិត្យ បង្ការ ទប់ស្កាត់ ការពារ រាល់បទល្មើសផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ លុះមកដល់ចំណុចមុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

១- ជនសង្ស័យឈ្មោះ សុខ វារីន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់ នៅផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

២- ជនសង្ស័យឈ្មោះ លី កញ្ញា ភេទស្រី ហៅទូច មុខរបរ ធ្វើកានៅខារ៉ាអូខេ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣ កញ្ចាប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ