សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៩៦នាក់ បានស្លាប់ និងជាង ៧០.០០០នាក់ ផ្លាស់ទីលំនៅ ដោយសារការរញ្ជួយដី និងទឹកជំនន់បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទទី ១៨ ខែមករា ឆ្នាំ២០២១ នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី និងទឹកជំនន់ខ្លាំង នៅភាគកណ្តាលនៃប្រទេស បានកើនឡើងដល់ ៩៦នាក់ ដោយមានមនុស្សជិត ៧ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ ។

ក្នុងចំនួននោះ មនុស្សសរុបចំនួន ៨១នាក់ បានស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត ស៊ូលាវេហ្ស៊ី ខាងលិច (West Sulawesi) កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ កន្លងមកនេះ ហើយមនុស្ស ១៥នាក់ ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត កាលីម៉ាន់ថាន (Kalimantan) ខាងត្បូង ដោយសារទឹកជំនន់បានវាយប្រហារខេត្តនេះ ចាប់តាំងពីថ្ងៃទី ១៤ ខែមករា មកម៉្លេះ។

ចំនួនផ្ទះដែលខូចខាតដោយសារការរញ្ជួយដីបានកើនឡើងដល់ ១.១៥០ខ្នងផ្ទះ និងអគារសិក្សាចំនួន ៥ខ្នង ក៏ត្រូវបានបំផ្លាញផងដែរនៅតំបន់ដែលរងគ្រោះ។

ក្រុមគ្រូពេទ្យបានតស៊ូនឹងភាពនឿយហត់ និងហានិភ័យនៃវីរុសកូវិដ-១៩ នៅពេលពួកគេបានរូតរះ នៅថ្ងៃចន្ទនេះ ដើម្បីព្យាបាលមនុស្សជាច្រើន ដែលរងរបួសដោយការរញ្ជួយដី៕

ប្រភព ៖ www.straitstimes.com

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ