សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ

កាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១៥:២០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ជនរងគ្រោះឈ្មោះ ស៊ុម ផា ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ៊ុតសក់។

ជនសង្ស័យឈ្មោះ វិត សីហា ហៅ រិន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ ដែកចុងស្រួចមានភ្ជាប់សោរទីបលេខ៨ ចំនួន ០១ ដើម , កូនសោរម៉ូតូ (ចម្លង) ចំនួន ០១ គ្រាប់ , ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកសាំសុង ពណ៌ខៀវ ជារបស់ជនសង្ស័យ និងម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GU-៥៩៤៨ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ