សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស ​​បកស្រាយ​​បំភ្លឺ​​ ទាក់ទង​ទៅ​នឹងម្ចាស់​ហាងធារ៉ា ដែលបង្កហឹង្សាលេីបុគ្គលិកកាលពី​យប់ថ្ងៃ​ទី​០​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០ (មានវិដីអូ)

សេច​ក្តី​​បកស្រាយ​​បំភ្លឺ​​របស់​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ ទាក់ទង​ទៅ​នឹង​ករណី​បង្កហឹង្សាកាលពី​យប់ថ្ងៃ​ទី​០​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ២​៣​:៣​០​នាទី​​យប់

បុរស​ម្នាក់​ឈ្មោះ​ កាន់ វុទ្ធី ភេទប្រុស​ អាយុ​៣​៨ឆ្នាំ​​ មុខ​របរ​​ម្ចាស់​ហាងធារ៉ា ស្ថិតនៅ​ផ្ទះ​លេខ៧៨ ផ្លូវ​លេខ១​០​៨ សង្កាត់​វត្ត​​ភ្នំ​ ដែល​បាន​បង្កហឹង្សាលេីបុគ្គលិក​របស់​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​​នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ដូនពេញ​ រៀប​ចំ​សំណុំ​ឯ​កសារ​បញ្ជូន​ទៅ​តុលា​ការ

បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​​ និង​បាន​ឃេីញវីដេអូ​ខ្លី​បរយ:ពេល​ ៣​នាទី​​ អំពី​ករណី​ម្ចាស់​ភោជ​នីយ៍​ដ្ឋាន​មួយ​ឈ្មោះ​ ធារ៉ា មាន​ជម្លោះ​ជាមួយ​​ភរិយា​ ឃេីញដូច្នេះ​​បុគ្គលិក​ក៏​បាន​ជួយ​ចូល​ឃាត់​ ក្នុង​ពេល​នោះ​បុរស​ជាប្តី​ដែល​ជាម្ចាស់​ហាងបាន​ប្រើ​អំពើ​ហឹង្សាយកចានគប់ និង​ទាត់ធាក់បុគ្គលិក​ បណ្តា​ល​ឲ្យ​រងរបួស​​ ចំពោះ​ហេតុ​ការណ៍​​នេះ​កើត​ឡើង​តាំង​ពី​យប់ថ្ងៃ​ទី​០​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ២​៣​:៣​០​នាទី​​យប់ នៅ​ចំណុច​ផ្លូវ​លេខ ១​០​៨ កែង៥​១​ សង្កាត់​វត្ត​​ភ្នំ​ ប៉ុន្តែ​ជនរងគ្រោះ​​ជាបុគ្គលិក​ពុំបាន​មកដាក់​ពាក្យ​បន្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទេ លុះមកដល់​ថ្ងៃ​ទី​១​០​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ១​៣​:៣​០​នាទី​​ ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស​បាន​ទទួល​ព័ត៌មាន​​អំពី​ករណី​បង្កហឹង្សានេះ​ ភ្លាម​នោះ​ក៏​បាន​ទាក់ទង​ទៅ​លោក​នាយប៉ុស្តិ៍​ចាត់វិធានការ​ភ្លាម​ៗ​​ដោយ​លោក​នាយប៉ុស្តិ៍​បាន​ធ្វេីការកោះ​ហៅ​ជនបង្កឲ្យ​ចូល​ខ្លួន​ដេីម្បីធ្វេីការសាកសួរ​ទាក់ទង​នឹង​ករណី​បង្កអំពេីហឹង្សានេះ​ ។​

ពេល​នេះ​សមត្ថកិច្ច​​នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ដូនពេញ​ បាន​នឹង​កំពុង​ធ្វេីការសួរ​ចម្លេីយម្ចាស់​ហាងដែល​ជាជនបង្កហឹង្សា និង​បាន​ក៏​សាងសំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​ ដេីម្បីអនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ