សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ មិនបានសម្រេច ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចៅ គី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

មុនពេលកើតហេតុ សមត្ថកិច្ចចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Click ដោយមានការសង្ស័យសមត្ថកិច្ច ក៏ឃាត់ត្រួតពិនិត្យ និងរកឃើញវត្ថុតាងមួយចំនួន ដែលជនសង្ស័យលាក់ក្រោមកែបម៉ូតូ។

ដកហូតវត្ថុតាង៖ ម៉ូតូម៉ាក Honda Click ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១GP-២៧៩៥, កូនសោខ្សៀរលេខ៨ ចំនួន១, កូនសោខ្សៀលេខ១០ ចំនួន១, កូនសោលេខ១២ ចំនួន១, សោម៉ាលេត១ និង ដង្កាប់១។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ