សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន១៧នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី ដោយបានការអនុញ្ញាត្តពីលោកស្រីសុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ ឡុង វិសាល កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បន្តធ្វើរដ្ឋបាល នៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ និងដកហូតម៉ូតូ ចំនួន០៩គ្រឿង។

ដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់តូច, ម៉ូតូចំនួន០៩គ្រឿង។

បច្ចុប្បន្នជនទាំង១៧នាក់ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ