សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចយកម៉ូតូ

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្លូវ លំ (មាត់ទន្លេ) ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ផៃ ឆានុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកសារព័ត៌មានTNB។

១-ជនសង្ស័យឈ្មោះ សុខ ម៉ៅ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។

២-ជនសង្ស័យឈ្មោះ សុខ វី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ជាងបៀកថ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានទុកម៉ូតូ ០១គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ នៅតាមបណ្តោយផ្លូវលំ មុខផ្ទះជួលជនរងគ្រោះ ដោយសារម៉ូតូខូច រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២ និង៤០នាទី រំលងអាធ្រាត្រ ជនរងគ្រោះបានទៅធ្វើការដូចសព្វដង ស្រាប់តែឮគេផ្សាយតាមវិទ្យុទាក់ទង ថាមានចោរលួចម៉ូតូម៉ាក SL ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៥៦៥៦ ដោយដឹងថាជាម៉ូតូរបស់ខ្លួន ជនរងគ្រោះក៏ជិះម៉ូតូដើររក លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងបណ្តើរម៉ូតូរបស់ខ្លួន ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក៖ ម៉ូតូ ០១គ្រឿង ម៉ាក SL ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៥៦៥៦ ជារបស់ជនរងគ្រោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូ ជូនជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ