សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ១៣៩ កែង ផ្លូវ១៣៤ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន់ សូរិយ៉ា ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ៩០Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាងចាប់យក៖ ក្រាមពណ៏ស ចំនួន ១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាក់ C125 សេរី ១៩៩៩ ពណ៏ខ្មៅ ពាក់ផ្លាកលេខ ភ្នុំពេញ1A3784។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ