សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ)

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) ។ ចំណែកជនរងគ្រោះឈ្មោះ យី វណ្ណី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ប្រជាការពារសាលាសង្កាត់ស្ទឹងមានជ័យទី២។

១-ជនសង្ស័យឈ្មោះ រួន ប៊ុនរឿត ហៅ ត្រេន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២-ជនសង្ស័យឈ្មោះ អ៊ុន សុធា ហៅ ឆេង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦:នាទី ជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថាជិះទៅយកលុយពីបងប្អូន ពេលខ្ចីម៉ូតូបានហើយជនសង្ស័យទាំង០២នាក់ បានយកម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុ ជនរងគ្រោះតាមរកជនសង្ស័យទាំង០២នាក់ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រ ទើបប្រទះឃើញជនសង្ស័យទាំង០២នាក់ នៅចំណុចផ្ទះសំណាក់កំសាន្ត សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និង ដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់។

សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IL2476។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ