សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះមកដល់បណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានីភ្នំពេញ នៅចំណុចច្រកចូលសំណង់មិនរៀបរយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យេន យ៉ាន់ កំពុងឈរលក់ថ្នាំញៀន។

១-ជនសង្ស័យឈ្មោះ យេន យ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ផ្លូវ៦០ម៉ែត្រ ក្រុម០៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ។

២-ជនសង្ស័យឈ្មោះ ឯក ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាក់ចាក់អង្រែលើ ខណ្ខមានជ័យ។

ក្រោយពីបានធ្វើការសាកសួរ និងស្តាប់ចម្លើយជនសង្ស័យ បានសារភាពថាថ្នាំញៀនចំនួន ០៨កញ្ចាប់ថង់តូច នោះខ្លួនបានទៅទិញពីឈ្មោះ ឯក ចិន្ដា ក្នុងតម្លៃ ៥ម៉ឺនរៀល ដើម្បីយកទៅលក់បន្តក្នុង ០១កញ្ចាប់ តម្លៃ១ម៉ឺនរៀល។​ លុះដល់ព្រឹកម៉ោង០៨ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ បានសហកាជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឯក ចិន្ដា នៅចំណុចផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ និងបានត្រួតពិនិត្យផ្ទះខាងលើ រកក្រាមសរថ្លាចំនួន ១១កញ្ចាប់ថង់តូច ទុកនៅក្នុងកូនកាបូបតូច ពណ៍ពង់មាន់លាយសូកូឡា និងកូនថង់តូចៗ សំរាប់ច្រកថ្នាំញៀនមួយចំនួន។

វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមសថ្លាចំនួន១៩កញ្ចប់ថង់តូច (សង្ស័យជាសារធាតុញៀន), កូនថង់តូចៗ សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ