សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់​ពាក្យ​សម្ដី ឈានដល់យកដំបងដែក វាយបណ្តាលឲ្យរបួសក្បាល

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់យកដំបងដែក វាយបណ្តាលឲ្យរបួសក្បាល នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ តាន់ ពិសុទ្ធ ហៅ ប្រុស ហៅ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៣៩ ផ្លូវលំ ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសំណង់។

ជនរងគ្រោះឈ្មោះ តាន់ ស៊ីវអេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ។

ហេតុការណ៍កើតឡើង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង២១​និង០០នាទី ជនរងគ្រោះកំពុងអង្គុយលេងនៅមុខ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យ បានដើរមកសួរនាំពីរឿងជនរងគ្រោះ និងក្រុមគ្រួសារបានដេញវាយកូនប្រុសរបស់គេ នាពេលកន្លងមក ក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យបានរើសយកដំបងដែកអ៊ីណុក ពណ៍ ស០១ដើម វាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាល០១កន្លែង ហើយជនរងគ្រោះបានដួលបុកម៉ូតូ បណ្តាលឲ្យដាច់រលាត់ស្បែកក្រោមភ្នែកស្តាំ០១កន្លែងទៀត។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានអ្នកជិតខាងបញ្ជូនទៅព្យាបាលរបួស នៅគ្លីនិកចាក់អង្រែ ចំណែកជនសង្ស័យ បានកាន់ដំបងដែករត់គេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង០៥នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បន្ទាប់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ