សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បង្ក្រាបបានម៉ូតូបំពាក់ស៊ីម៉ាំងប្រែនចំនួន ១២គ្រឿង បង្កសម្លេងរំខានដល់អ្នកដទៃ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេ​ទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ ស៊ីម៉ាំងប្រែន​) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែល​បង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម។ ប្រតិបត្តិការនេះ ចាប់ពីវេលាម៉ោង ៦ និង០០នាទីព្រឹក រហូតដល់ម៉ោង២៤ និង៣០នាទី។

ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាល បា​នធ្វើ​សកម្ម​ភាព​ត្រួតពិ​និត្យ និងបង្ក្រាបតាមបណ្តោយផ្លូវរួមមាន៖ ១-ផ្លូវព្រះមុន្នីវង្ស ២-ផ្លូវព្រះនរោត្តម ៣-ផ្លូវព្រះសុរាម្មរិទ្ធ ៤-ផ្លូវសុធារស់ ៥-ផ្លូវព្រះស៊ីសុវត្ថិ ៦-ផ្លូវក្រមួនស ៧-ផ្លូវ២៤០ជាប់ព្រះបរមរាជវាំង ៨-ផ្លូវ២៤២ និងរង្វង់មូលវិមានឯករាជ្យ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបបានម៉ូតូចំនួន ១២គ្រឿង យកមករក្សាទុក​នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បី​ធ្វើកា​រអប់រំ ណែនាំដល់ម្ចា​ស់​យាន​យន្ត បញ្ឈប់ការប្រើ​ប្រា​ស់មធ្យោបាយ ខុសប្រក្រតី​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ