សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវបាន កម្លាំងប៉ុស្តិ៍ ណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ

រីករាយនឹងបម្រើប្រជាពលរដ្ឋជានិច្ច មិនថាយប់ ឬថ្ងៃឡើយ

បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍ លោកនាយប៉ុស្តិ៍បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចុះដល់ទីតាំងនោះភ្លាម នៅបុរីគិតឈឿន ភូមិដំណាក់ សង្កាត់គោកឃ្លាង ដែលបានចាក់ធុងបាស់ច្រៀងបង្កសម្លេងរំខាន ធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន កម្លាំងប៉ុស្តិ៍បានធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពចាក់ធុងបាស់រំខានដល់អ្នកជិតខាង ៕

សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ