សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន១កន្លែង​នៅ​សង្កាត់​ក្រាំងធ្នង់

ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ឯកឧត្តម ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​បង្ក្រាប ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅក្នុង ផ្លូវលំ ភូម​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២នាក់។

ជនសង្ស័យ​ទី១ ឈ្មោះ ធឿន ប្រុស​ណា​ង ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី២ ឈ្មោះ សឿង សុខ​ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សម្ភារៈ​ដកហូត: ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ០១កញ្ចប់​ថង់​ធំ​ល្មម​និង១១កញ្ចប់​ថង់​តូច។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ