សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំង​អន្តរាគមន៍ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ ជួយសម្របសម្រួលដល់ងប្អូនប្រជាពលរដ្ឋ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរឺម៉កកង់បី ពេលកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន

នៅយប់ថ្ងៃទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ២១:៣០នាទី​យប់​ ដោយគោរពតាមអនុសាសន៍របស់ឯកឧត្តមអគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងតាមការចង្អុលបង្ហាញរបស់លោកវរះសេនីយ៍ឯក​ យិន​ សាន​ អធិការនគរបាលខណ្ឌចំការមន អោយកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ ធ្វើការល្បាតពួនស្ទាក់​ ទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន។

ក្នុងប្រតិបត្តិការធ្វើការល្បាតកម្លាំង​អន្តរាគមន៍​​ បានជួបបងប្អូនប្រជាពលរដ្ឋ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរឺម៉កកង់បី បណ្តាលអោយមានរបួស​ នៅមុខសណ្ឋាគារសូហ្វីតែល ហើយកម្លាំងយើងក៏បានធ្វើការអន្តរាគមន៍ ជួយសម្របសម្រួលផ្សះផ្សាររវាងភាគីទាំងសងខាង ហើយភាគីម៉ូតូរីម៉កកង់បី ក៏មានចិត្តអាណិតអាសូរដល់ភាគីម៉ូតូ ​ដោយមិនទាមទារសំណងពីខាងភាគីម៉ូតូ។

បន្ទាប់មកដោយសារនារីបើកម៉ូតូដែលរងរបួស មិនមានទូរស័ព្ទ​ និងលេខទូរស័ព្ទទំនាក់ទំនងសាច់ញ្ញាត្តិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ក៏បានជួយជូននារី ដែលរងរបួសនោះទៅដល់គេហដ្ឋាន​ និងបានទំនាក់ទំនងគ្រួសាររបស់នារី ដែលមានរបួសនោះអោយជួយជូនគាត់ទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាលរបួស​។

ទន្ទឹមនឹងនោះដែរ ក្រុមគ្រួសាររបស់នារី ដែលមានរបួស បានធ្វើការថ្លែងអំណរគុណដល់ម្ចាស់ម៉ូតូរឺម៉កកង់បី និងកម្លាំងសមត្ថកិច្ចយើងជាខ្លាំង ដែលបានជួយសាច់ញ្ញាត្តិរបស់គាត់ ក៏ដូចបានជួយរក្សាសន្តិសុខ​ សិទ្ធិ​សេរីភាព​ ទ្រព្យ​សម្បត្តិ​របស់ប្រជាពលរដ្ឋទូទៅ​ផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ